វិស័យអចលនទ្រព្យ និងសំណង់
ក្រុមការងារលើវិស័យអចលនទ្រព្យ និងសំណង់របស់យើងខ្ញុំ មានសមត្ថភាពដោះស្រាយបញ្ហាដូចខាងក្រោម៖
- ស្រាវជ្រាវភាពស្របច្បាប់នៃ ប័ណ្ណកម្មសិទ្ធិដីធ្លី
- សម្របសម្រួល និងប្រឹក្សាយោបល់ អំពីការផ្ទេរកម្មសិទ្ធិ / សិទ្ធិការកាន់កាប់ និងការបង់ពន្ធអចលនវត្ថុ និងពន្ធប្រថាប់ត្រា
- ពង្រាងកិច្ចព្រមព្រៀងទិញលក់អចលនវត្ថុ
- ពង្រាងកិច្ចសន្យាជួល និងកិច្ចសន្យាជួលបន្ត
- ចុះបញ្ជីការជួលរយៈពេលវែងជាមួយរដ្ឋបាលសុរិយោដី
- ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងទៀត
- ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ខុនដូ និងសេវកម្មអាផាតមិន និងបុរី
- ប្រឹក្សាយោបល់អំពីការរៀបចំការកាន់កាប់ដីធ្លី និងយានយាន្តសម្រាប់ក្រុមហ៊ុនវិនិយោគបរទេស
- រៀបចំឱ្យមានអ្នកតំណាង និងការចុះបញ្ជីបង្កើតក្រុមហ៊ុនសម្រាប់កាន់កាប់ដីធ្លី
- ពង្រាង និងប្រឹក្សា អំពីកិច្ចសន្យាសាងសង់ កិច្ចសន្យាលើការគ្រប់គ្រងអចលនទ្រព្យ បទបញ្ជាផ្ទៃក្នុងសម្រាប់សហកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធដទៃទៀត
- ប្រឹក្សាអំពីការអភិវឌ្ឍន៍អចលនវត្ថុ និងការផ្តល់ហិរញ្ញប្បទានសាងសង់