សូមស្វាគមន៍មកកាន់ ការិយាល័យមេធាវី សំរេចរតនៈ (SRLAW)
ការិយាល័យមេធាវី សំរេចរតនៈ (SRLAW) ត្រូវបង្កើតឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីក្លាយខ្លួនជា ការិយាល័យមេធាវីឈានមុខគេមួយ នៅក្នុងទ្វីបអាស៊ី ដើម្បីផ្តល់សេវាកម្មជូនអតិថិជនថ្នាក់កណ្តាល និងថ្នាក់ជាន់ខ្ពស់ ជាពិសេសចូលរួមដោះស្រាយនូវ សំណុំរឿងក្តីដែលពិបាក និងស្មុគស្មាញ ដោយធានាបាននូវស្តង់ដាវិជ្ជាជីវៈខ្ពស់បំផុត។ យើងខ្ញុំក៏មានបំណងរួមចំណែកផ្តល់ភាពជោគជ័យជូនអតិថិជនរបស់យើងខ្ញុំ ក្នុងសកម្មភាពអាជីវកម្មរបស់ពួកគេដោយប្រើប្រាស់ឱ្យអស់សមត្ថភាពរបស់ពួកយើង ទន្ទឹមនឹងនេះក៏ពួកយើងខ្ញុំមានបំណងរៀបចំឱ្យការិយាល័យមេធាវីមួយនេះ ក្លាយជាទីកន្លែងដ៏ល្អសម្រាប់កិច្ចការងារ និងបានចូលរួមចំណែកយ៉ាងសកម្មទាំងក្នុងផ្នែកសង្គម និងពង្រឹងផ្នែកច្បាប់នៅក្នុងសហគមន៍របស់ពួកយើងផងដែរ។
ទស្សនៈវិស័យរបស់យើងខ្ញុំក្នុងការផ្តល់សេវាជូនអតិថិជនប្រកបដោយយុត្តិធម៌ ស្មោះត្រង់ និងមានក្រមសីលធម៌ខ្ពស់បំផុត ដែលមានចំពោះរាល់ការទំនាក់ទំនង និងការផ្តល់តម្លៃជូនអតិថិជនរបស់ពួកយើង។ ការកសាងទំនាក់ទំនងដ៏រឹងមាំ និងយ៉ាងយូរអង្វែងជាមួយអតិថិជនរបស់ពួកយើង គឺជាយុទ្ធសាស្ត្រចំបងសម្រាប់អាជីវកម្មរបស់យើងខ្ញុំ។ រាល់ការពឹងពាក់សេវាកម្មមកលើការិយាល័យមេធាវី សំរេចរតនៈ អតិថិជននឹងទទួលបាននូវសេវាកម្មដ៏ប្រសើរដែលផ្តល់ជូនដោយក្រុមការងាររបស់យើងខ្ញុំ។
ការិយាល័យរបស់យើងខ្ញុំ មានមេធាវីពោរពេញទៅដោយ សមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ដែលមានចំណេះដឹងផ្នែកច្បាប់យ៉ាងជ្រៅជ្រះ និងយល់ដឹងអំពីយុទ្ធសាស្ត្រនៃការអនុវត្តច្បាប់យ៉ាងស្ទាត់ជំនាញ ហើយពួកយើងខ្ញុំក៏បានរៀបចំខ្លួនជាស្រេចក្នុងការចូលរួមដោះស្រាយកិច្ចការ និងបញ្ហាប្រឈមនានាក្នុងបរិបទក្នុងស្រុកក៏ដូចជានៅលើឆាកអន្តរជាតិ។ ពួកយើងក៏មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយនឹងការិយាល័យមេធាវីធំៗ និងក្រុមហ៊ុនវិជ្ជាជីវៈដទៃទៀត ក្នុងគោលបំណងផ្តល់ជូននូវសេវាកម្មមួយពេញលេញ និងមានប្រសិទ្ធិភាពសម្រាប់អតិថិជនទាំងក្នុងតំបន់ និងអន្តរជាតិ។