ដំណឹងជ្រើសរើសបុគ្គលិក
ការិយាល័យមេធាវី សំរេចរតនៈ (SR Law) គឺជាការិយាល័យមេធាវីមួយដែលផ្តល់សេវាកម្មផ្នែកច្បាប់គ្រប់វិស័យ និងបានចុះបញ្ជីត្រឹមត្រូវនិងទទួលបានអាជ្ញាប័ណ្ណពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ចក្ខុវិស័យរបស់ ការិយាល័ការិយាល័យមេធាវី សំរេចរតនៈ (SR Law) គឺក្លាយជាការិយាល័យផ្នែកច្បាប់មួយដែលពេញនិយមបំផុតនៅកម្ពុជា។ ទន្ទឹមនឹងការខិតខំជួយឱ្យអាជីវកម្មរបស់អតិថិជនទទួលបានការរីកចម្រើន ការិយាល័យមេធាវី សំរេចរតនៈ ក៏កំពុងរួមចំណែកដើម្បីលើកកម្ពស់យុត្តិធម៌សង្គមនិងនីតិរដ្ឋ។ ក្រុមការងាររបស់ SR Law ប្រកបទៅដោយភាពវ័យឆ្លាត និងអាចជឿទុកចិត្តបំផុត ដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា ឬគម្រោងដែលមានភាពស្មុគស្មាញ។
ការិយាល័យមេធាវី សំរេចរតនៈ (SR Law) កំពុងស្វែងរកសហភាតា ដែលមានជំនាញ និងមហិច្ចតាទាក់ទងនឹងវិស័យច្បាប់ និងពន្ធដារ ដែលមានសញ្ជាតិកម្ពុជា និងបរទេស និងបុគ្គលិកស្នូលដទៃទៀត ដើម្បីបំពេញមុខងារដូចខាងក្រោម:
១. សហភាតា ២. ទីប្រឹក្សាច្បាប់ និងពន្ធដារ ៣. ជំនួយការផ្នែកច្បាប់ ៤. អ្នកហាត់ការផ្នែកច្បាប់ ៥. អ្នកបកប្រែ (ខ្មែរ - អង់គ្លេសជប៉ុនឬចិន) |
៦. ទីប្រឹក្សា IT ៧. អ្នកបើកបរ ៨. អ្នកទទួលភ្ញៀវ ៩. អ្នកសម្អាត |
បេក្ខជននិងបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូបសង្ខេប (CV) រួមជាមួយនឹងចំណាប់អារម្មណ៍ មកអាស័យដ្ឋានផ្ទះលេខ 27 ផ្លូវ 97 ផ្សារដើមថ្កូវវខណ្ឌចំការមនរាជធានីភ្នំពេញឬតាមរយៈអ៊ីម៉ែល អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីបណ្ដាយន្តផ្ញើសាររំខាន ។ អ្នកត្រូវការបើកប្រើ JavaScript ដើម្បីមើលវា ។
(មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីបេក្ខជនប៉ុណ្ណោះ ដែលនឹងត្រូវបានទាក់ទងសម្រាប់ធ្វើការសំភាសន៍)