វិស័យការងារ
ក្រុមការងារលើវិស័យការងាររបស់យើងខ្ញុំ មានសមត្ថភាពដោះស្រាយបញ្ហាដូចខាងក្រោម៖
- ដាក់ពាក្យស្នើសុំចុះបញ្ជីការងារ
- ដាក់ពាក្យស្នើសុំចុះបញ្ជីអាជីវកម្ម
- ដាក់ពាក្យស្នើសុំការអនុគ្រោះលើកូតាសម្រាប់ពលករ និងអ្នកគ្រប់គ្រងជាជនបរទេស
- ដាក់ពាក្យស្នើសុំសៀវភៅការងារ ប័ណ្ណការងារ និងទិដ្ឋាការអាជីវកម្មសម្រាប់ពលករ និងអ្នកគ្រប់គ្រងជាជនបរទេស
- ពង្រាង និងប្រឹក្សាយោបល់ អំពីកិច្ចសន្យាការងារ កិច្ចសន្យាការងារជាទីពីរ និងកិច្ចសន្យាម៉ៅការ
- ប្រឹក្សាយោបល់លើនីតិវិធី និងលក្ខខណ្ឌក្នុងការបញ្ចប់កិច្ចសន្យាបុគ្គលិក និងការបញ្ឈប់ពីការងារ និងការដាក់ទណ្ឌកម្មខាងវិស័យផ្សេងៗទៀត
- ពង្រាង និងប្រឹក្សាយោបល់អំពីវិធានផ្ទៃក្នុង សៀវភៅណែនាំសម្រាប់និយោជិត និងគោលនយោបាយពាក់ព័ន្ធដទៃទៀត និងការចុះបញ្ជីជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរខេត្ត និងក្រុងពាក់ព័ន្ធ
- ការដោះស្រាយបញ្ហាជាមួយសហជីព កូដកម្ម ឡុកអៅ និងការចរចាដោះស្រាយវិវាទការងារបុគ្គល និងវិវាទការងាររួម និងតំណាងឱ្យអតិថិជននៅចំពោះមុខតុលាការការងារ និងអាជ្ញាកណ្តាលការងារ