វិស័យធនាគារ និងហិរញ្ញវត្ថុ
ក្រុមការងារលើវិស័យធនាគារ និងហិរញ្ញវត្ថុរបស់យើងខ្ញុំ មានសមត្ថភាពដោះស្រាយបញ្ហាដូចខាងក្រោម៖
- ប្រឹក្សាយោបល់លើវិស័យធនាគារ ហិរញ្ញវត្ថុ និងមូលបត្រ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តពន្ធដារ
- ពង្រាងកិច្ចកិច្ចសន្យាកម្ចីឥណទានមានរយៈពេលកំណត់ និងលិខិតបទដ្ឋានគតិយុត្តប្រើប្រាស់សម្រាប់ធនាគារផ្សេងៗទៀតដូចជា លិខិតឥណទាន កិច្ចសន្យាសងប្រាក់ និងលិខិតធានា
- ពង្រាងកិច្ចព្រមព្រៀងប្រាតិភោគតាមច្បាប់នៃប្រទេសកម្ពុជាដូចជា កិច្ចព្រមព្រៀងទាក់ទិននឹងទ្រព្យសកម្ម ការបញ្ចាំភាគហ៊ុន គណនីទូទាត់ ការបញ្ចាំលើអចលនទ្រព្យ ហ៊ីប៉ូតែក.. ។ល។
- ចុះបញ្ជីកិច្ចព្រមព្រៀងប្រាតិភោគ ជាមួយនឹង រដ្ឋបាលសុរិយោដី និងការិយាល័យតម្កល់ប្រតិបត្តិការមានកិច្ចធានា
- ប្រឹក្សាយោបល់អំពី ប្រតិបត្តិការបញ្ជូលគ្នា ឧបករណ៍និស្សន្ទ និងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)
- ស្រាវជ្រាវភាពស្របច្បាប់លើ ស្ថាប័នធនាគារសម្រាប់ការទិញ ការបង្រួមបញ្ចូលគ្នា ឬការកាប់កាន់ទាំងស្រុង
- ពង្រាងលក្ខន្តិកៈរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត
- ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណធនាគារ ឬមីក្រូហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារបរទេស និងធនាគារក្នុងស្រុក
- ពង្រាងសារណាវិភាគផ្នែកច្បាប់លើ កិច្ចសន្យាប្រាក់កម្ចី និងឥណទានផ្សេងៗ
- ប្រឹក្សាយោបល់លើ ប្រតិបត្តិការក្រុមហ៊ុនភតិសន្យាហរិញ្ញវត្ថុ ក្រុមហ៊ុនប្រតិបត្តិសាច់ប្រាក់គ្រប់ប្រភេទ និងក្រុមហ៊ុនអ្នកដំណើរការតតិយភាគី
ជួយក្នុងការទូរទាត់បំណុល និងការអនុវត្តលើប្រាតិភោគ