វិស័យសាជីវកម្ម និងពាណិជ្ជកម្ម
ក្រុមការងារលើវិស័យសាជីវកម្ម និងពាណិជ្ជកម្មរបស់យើងខ្ញុំ មានសមត្ថភាពដោះស្រាយបញ្ហាដូចខាងក្រោម៖
- ការចុះបញ្ជីពាណិជ្ជកម្ម និងប្រកាសពន្ធ
- សេវាកម្មលេខាធិការដ្ឋានសាជីវកម្ម
- ការជួលការិយាល័យសម្រាប់ក្រុមហ៊ុនបរទេសដែលបានចុះបញ្ជីរួចហើយ
- ស្រាវជ្រាវលើទិដ្ឋភាពច្បាប់ និងសាជីវកម្ម
- ការរៀបចំពង្រាងលក្ខិន្តកៈក្រុមហ៊ុន
- ការរៀបចំពង្រាងសេចក្តីសម្រេច របាយការណ៍ប្រជុំ និងលិខិតបញ្ជាក់ការកាន់កាប់ភាគហ៊ុន
- ពង្រាងកិច្ចសន្យាលក់/ផ្ទេរភាគហ៊ុន និងចុះបញ្ជីការផ្ទេរភាគមហ៊ុនជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច
- ប្រឹក្សាយោបល់លើ កិច្ចការអភិបាលកិច្ចសាជីវកម្ម និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង
- ធ្វើជាតំណាងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការពិសេស
- ការជម្រះបញ្ជី អភិបាលបណ្តោះអាសន្ន និងការរំលាយ នៃក្រុមហ៊ុន
- ដាក់ពាក្យប្រកាសក្ស័យធន
- ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតគ្រប់ប្រភេទ ពីអាជ្ញាធរមានសមត្ថកិច្ច
- ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណសម្រាប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការលើកទឹកចិត្ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចផ្សេងដទៃទៀត សម្រាប់គម្រោងវិនិយោគពីបរទេស
- ពង្រាង និងប្រឹក្សាយោបល់ អំពីកិច្ចសន្យាពាណិជ្ជកម្ម រួមមាន កិច្ចសន្យាទទួលសិទ្ធិផ្តាច់មុខ (Franchise) កិច្ចព្រមព្រៀងចែកចាយបន្ត និងកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត
- ពង្រាង និងប្រឹក្សាយោបល់ អំពីនីតិវិធីពន្ធគយ និងលិខិតអនុញ្ញាតពន្ធគយ